Chelsea ត្រឡប់មក Premier League វិញបន្ទាប់ពីលេង Cup ២ ផ្សេងគ្នាក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ។
ពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Turf Moor ដើម្បីប្រយុទ្ធទល់ជាមួយក្រុម Burnley ដែលរងការគំរាមកំហែងពីការកាត់ចោលនៅជុំទី ២៨ នៃក្របខ័ណ្ឌ Premier League នៅយប់ថ្ងៃសៅរ៍នេះ។
ក្រុមតោខៀវស្ថិតក្នុងស្ថានភាពល្អក្នុងការប្រជែងដណ្តើមយកចំណាត់ថ្នាក់កំពូលទាំងបួន ដោយកំពុងឈមាន ៣ ពិន្ទុដាច់ពីក្រុមលេខ ៤ Manchester United ដោយមាន ២ ប្រកួតក្នុងដៃធៀបនឹងក្រុមបិសាចក្រហម។
ពួកគេបានទទួលជ័យជម្នះលើគូប្រជែង Tottenham Hotspur និង Crystal Palace ក្នុងការប្រកួតលីកពីរលើកមុននេះ។
លោកថូម៉ាស ធូខល់ មានខ្សែការពារតឹងបំផុតមួយមិនងាយបំបែកបានឡើយ។ ខ្សែការពារស្លាបស្ដាំដ៏ឆ្នើមរបស់តោខៀវគឺ រីស ជែមស៍ បានវិលពីរបួសវិញ។
ទោះយ៉ាងណាក៏ដោយ រឿងគួរឱ្យកត់សម្គាល់គឺថា Chelsea បានឈ្នះតែ ២ ប្រកួតក្នុងចំណោមការប្រកួតលីកចំនួន ៦ លើកចុងក្រោយនៅក្រៅទឹកដីប៉ុណ្ណោះ។ រឿងធំមួយទៀតគឺអនាគតក្លិបកំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយលោករ៉ូម៉ាន់ អាប្រាម៉ូវិចប្រកាសលក់ក្លិប បន្ទាប់ពីអ្នកនយោបាយអង់គ្លេសដាក់សម្ពាធលើរដ្ឋាភិបាលឱ្យដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីរូបនេះ។ លើសពីនេះទៀត គឺថ្នាក់ដឹកនាំកំពូលៗរបស់ក្លិបក៏ប្រកាសលាឈប់ពី Chelsea ផងដែរ ក្រោយពេលក្លិបត្រូវបានដាក់លក់ជាស្ថាពរ ដែលរំពឹងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍ក្រោយ។
Burnley អាចចាកចេញពីបាតតារាងជាមួយនឹងការឈ្នះពីរលើក និងស្មើមួយក្នុងការប្រកួត Premier League ៣ លើកចុងក្រោយ។
ពួកគេបានរបូតតែមួយគ្រាប់គត់ក្នុង៣ប្រកួតនោះ បើទោះបីជាលេងទល់នឹងក្រុមដូចជា Brighton, Tottenham, និង Crystal Palace ក៏ដោយ។
ត្បិតតោខៀវកំពុងរងសម្ពាធផ្លូវចិត្តនិងស្មារតី និង ឈ្នះតែ១២ដងក្នុងពេលទៅទឹកដី Burnley ៣៩ លើកចុងក្រោយក្តី ក៏ប៉ុន្តែពួកគេនឹងមិនឱ្យរឿងនេះប៉ះពាល់ដល់ការប្រកួតនោះឡើយ។
លទ្ធផលព្យាករណ៍ ៖ Chelsea ឈ្នះ ១-០។