Bayer Leverkusen បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិស្វីស Granit Xhaka ពី Arsenal ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ នេះបើយោងតាមក្លិបនៅ Bundesliga បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបានរាយការណ៍ថា ក្លឹបនៅអាល្លឺម៉ង់បានចំណាយប្រាក់២៥លានអឺរ៉ូ (២៧.២ លានដុល្លារ) សម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះ។
Xhaka នឹងត្រលប់ទៅលីគកំពូលរបស់អាឡឺម៉ង់វិញ បន្ទាប់ពីធ្លាប់បានចំណាយពេល៤ឆ្នាំជាមួយ Borussia Monchengladbach មុនពេលប្តូរមក Arsenal ក្នុងឆ្នាំ២០១៦។
Xhaka ចូលរួមជាមួយ Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយ Arsenal ដែលក្នុងនោះ គាត់បានបង្ហាញខ្លួន២៩៧ប្រកួតដោយស៊ុតបាន២៣គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុម២៩ដង និងបានជួយឱ្យក្លឹបឈ្នះពាន FA Cup ចំនួន២ដង៕