ប្រភពបានប្រាប់ ESPN ថា Barcelona កំពុងតែខិតជិតក្នុងការចុះហត្ថលេខាលើខ្សែការពារស្តាំរបស់ Real Valladolid កីឡាករ Ivan Fresneda ប៉ុន្តែការចរចារគឺអាស្រ័យលើBarcelona ។
Fresneda វ័យ១៨ឆ្នាំកំពុងពិភាក្សាដើម្បីចូលរួមជាមួយក្រុមអាល្លឺម៉ង់ Borussia Dortmund ប៉ុន្តែបែកធ្លាយនូវចំណាប់អារម្មណ៍របស់ Barca បានផ្លាស់ប្តូរផែនការរបស់កីឡាករអន្តរជាតិអេស្ប៉ាញនៅរដូវក្តៅនេះ។
លក្ខខណ្ឌនៃការដោះលែង Fresneda គឺមានតម្លៃ២០លានអឺរ៉ូ (២១.៧ លានដុល្លារ) ប៉ុន្តែប្រភពបានប្រាប់ ESPN ថា Barca ជឿថាការផ្ទេរអាចត្រូវបានបញ្ចប់សម្រាប់តម្លៃត្រឹមតែពាក់កណ្តាលនៃចំនួនទឹកប្រាក់នោះ។
ទោះជាយ៉ាងណាក៏ដោយ Barca កំពុងស្ថិតក្រោមការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដោយសារតែពួកគេបំពានលើដែនកំណត់ នៃការចំណាយដែលកំណត់ដោយ La Liga៕