Roberto Firmino បានប្តូរទៅលេងជាមួយក្រុម Al-Ahli របស់ Saudi Pro League ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ បន្ទាប់ពីចាកចេញពី Liverpool ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ៣១ឆ្នាំ គឺជាកីឡាករឥតគិតថ្លៃ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Liverpool បានផុតកំណត់នៅចុងរដូវកាលមុន។
Firmino ស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន៣៦២ប្រកួត សម្រាប់ហង្សក្រហម បន្ទាប់ពីផ្ទេរពី Hoffenheim ក្នុងឆ្នាំ២០១៥។
គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្បីៗជាច្រើនទៀត ដែលត្រូវបានទិញដោយក្លឹបអារ៉ាប៊ីសាអូឌីតនៅរដូវក្តៅនេះ ហើយបានទៅចូលរួមជាមួយអ្នកចាំទីសញ្ជាតិសេណេហ្គាល់ Edouard Mendy នៅ Al-Ahli បន្ទាប់ពីគាត់បានចាកចេញពី Chelsea កាលពីសប្តាហ៍មុន៕