Tottenham បានឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ ដើម្បីចុះហត្ថលេខាលើកីឡាករ Manor Solomon។
Manor Solomon វ័យ ២៣ឆ្នាំរូបនេះ នឹងត្រូវធ្វើការពិនិត្យសុខភាពនៅសប្តាហ៍នេះ មុនពេលត្រូវចុះកុងត្រាជាមួយ Spurs។
ខ្សែបម្រើស្លាបរូបនេះ បានលេងនៅ Fulham កាលពីរដូវកាលមុន ដោយគាត់បានស៊ុតបញ្ចូលទីបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួន២៤ដង ហើយលោក Marco Silva មានបំណងចង់រក្សារូបគាត់ឱ្យនៅបន្តទៀត។
គាត់បានចូលរួមជាមួយ Fulham ក្នុងលក្ខខណ្ឌខ្ចីជើងពី Shakhtar Donetsk បន្ទាប់ពីការអនុវត្តច្បាប់របស់ FIFA ដែលអនុញ្ញាតឱ្យកីឡាករដែលលេងនៅអ៊ុយក្រែន អាចព្យួរកិច្ចសន្យារបស់ពួកគេបាន។
ច្បាប់នេះអនុវត្តចំពោះតែកីឡាករណា ដែលមិនមែនជាសញ្ជាតិអ៊ុយក្រែន ត្រូវបានណែនាំដោយ FIFA បន្ទាប់ពីការលុកលុយដោយរុស្ស៊ី៕