ខ្សែការពារសញ្ជាតិក្រូអាត Josko Gvardiol បានប្រាប់ RB Leipzig ថាគាត់ចង់ផ្លាស់ទៅកាន់ Manchester City នេះបើយោងតាមប្រធានកីឡារបស់ក្លឹបអាល្លឺម៉ង់លោក Max Eberl ។
Eberl បានប្រាប់កាសែត Leipziger Volkszeitung ថា "Josko និងទីប្រឹក្សារបស់គាត់បានដាក់សំណើមកយើងសម្រាប់ការផ្ទេរទៅកាន់ Manchester City។"
"ពួកយើងកំពុងស្ថិតក្នុងការពិភាក្សាគ្នា។ នៅពេលនេះមិនមានអ្វីត្រូវនិយាយទៀតនោះទេ។"
Gvardiol អាចនឹងមានតម្លៃ៨៦លានផោន ដែលនឹងធ្វើឱ្យរូបគាត់ក្លាយជាខ្សែការពារថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
Gvardiol បានជួយក្រូអាស៊ី ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈដែល Leipzig បានបញ្ចប់ដោយឈរនៅលេខ៣ក្នុងតារាង Bundesliga និងឈ្នះពានរង្វាន់ German Cup កាលពីរដូវកាលមុន៕