Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ក្នុងកិច្ចព្រមព្រៀងដែល ESPN បានរាយការណ៍កាលពីសប្តាហ៍មុនក្នុងតម្លៃរហូតដល់ ៦៧.៥ លានផោន (៨៥.៤ លានដុល្លារ) ។
កីឡាករអន្តរជាតិអាឡឺម៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែង ជាមួយក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ហើយនឹងក្លាយជាកីឡាករដំបូងរបស់ Arsenal សម្រាប់ទីផ្សារដោះដូរកីឡាករ។
Havertz ជួបផលពិបាកជាច្រើននៅ Chelsea ដែលជារឿយៗ ពិបាកក្នុងការបង្ហាងពីសមត្ថភាព ដើម្បីយកឈ្នះការប្រកួត ដែលគាត់បានបង្ហាញនៅ Bayer Leverkusen មុនពេលផ្លាស់ទៅមកកាន់ក្លឹបនៅ Premier League ក្នុងតម្លៃដំបូង៦២លានផោន (៧៨.៤ លានដុល្លារ) ក្នុងឆ្នាំ២០២០។
ចំណុចល្អបំផុតសម្រាប់អាជីពនៅ Chelsea របស់ Havertz ដែលមិនអាចប្រកែកបាន គឺគ្រាប់បាល់ជ័យជម្នះរបស់គាត់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២១ ដែលបានយកឈ្នះលើ Manchester City ដែលជួយឱ្យក្លឹបបានលើកពាន European Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ៕