Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពី Chelsea ជាមួយនឹងកិច្ចសន្យារយៈពេល៥ឆ្នាំ ក្នុងតម្លៃ៥៥លានផោន បូករួមទាំងប្រាក់បន្ថែមចំនួន៥លានផោន។
Mount វ័យ២៤ឆ្នាំ នឹងក្លាយជាកីឡាករដំបូងរបស់លោក Erik ten Hag នៅរដូវក្តៅនេះ ដែលគាត់កំពុងតែធ្វើការពង្រឹងក្រុមរបស់គាត់ បន្ទាប់ពី United បានជាប់ទៅលេងនៅ Champions League នៅរដូវកាលក្រោយ។
Chelsea បានបដិសេធការដេញថ្លៃបីលើកដំបូងរបស់ Man Utd ប៉ុន្តែការពិភាក្សារវាងក្លិបទាំងពីរ បានបន្តនៅសប្តាហ៍នេះ ដើម្បីដោះស្រាយបញ្ហា។
មានការយល់ឃើញថា Chelsea មិនចង់បាត់បង់ Mount ប៉ុន្តែមិនអាចចរចាជោគជ័យលើការបន្តកិច្ចសន្យាថ្មី ជាមួយនឹងកិច្ចសន្យារបស់គាត់ ដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ៕