កីឡាករបាល់ទាត់របស់ក្រុម Manchester United កីឡាករ Antony បានបដិសេធការចោទប្រកាន់ពីបទហិង្សានៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃពុធ។
ESPN Brazil បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា អតីតមិត្តស្រីរបស់ Antony គឺនាង Gabriela Cavallin បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ប្តឹងគាត់កាលពីដើមខែនេះ ដោយចោទប្រកាន់បួនចំណុច អំពើហិង្សាក្នុងគ្រួសារ ហិង្សាលើរាងកាយ របួសស្មាន និងការគំរាមកំហែង។
ពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅប៉ុស្តិ៍ប៉ូលិសស្ត្រី ក្នុងសង្កាត់ Tatuapé នៃទីក្រុងសៅប៉ូឡូ ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។
មិនមានការធ្វើអត្ថាធិប្បាយណាមួយពី Manchester United ជុំវិញការចោទប្រកាន់នេះនៅឡើយទេ។
Antony បានឆ្លើយជាសាធារណៈជាលើកដំបូង បន្ទាប់ពីការអះអាងរបស់ស្រ្តីវ័យ២២ឆ្នាំម្នាក់ នៅក្នុងប្រទេសប្រេស៊ីល កាលពីដើមខែនេះ៕