Manchester City កំពុងធ្វើការចុះហត្ថលេខាលើកីឡាករ Josko Gvardiol របស់ RB Leipzig ប៉ុន្តែក្លឹបអាល្លឺម៉ង់ចង់បានយ៉ាងហោចណាស់ក៏ ១០០លានអឺរ៉ូ (៨៥.៧៧ លានផោន) សម្រាប់ខ្សែការពារសញ្ជាតិក្រូអាស៊ីរូបនេះ។
លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ City គឺជាអ្នកកោតសរសើរយ៉ាងខ្លាំង ចំពោះខ្សែការពារកណ្តាលវ័យ២១ឆ្នាំរូបនេះ ដែលបានលេងក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន។
Gvardiol បានបង្ហាញខ្លួនចំនួន៤១ប្រកួត សម្រាប់ក្រុម Leipzig កាលពីរដូវកាលមុន និងបានស៊ុតបញ្ចូលទីពេលប្រកួតជាមួយ Man City ក្នុងជើងទីមួយ នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ ដែលពួកគេបានប្រកួតចាញ់ក្នុងលទ្ធផលសរុប ៨-១ ។
កិច្ចព្រមព្រៀងរបស់ Gvardiol អាចធ្វើឱ្យគាត់ក្លាយជាខ្សែការពារដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក បន្ទាប់ពី Manchester United បានចំណាយទឹកប្រាក់៨០លានផោនសម្រាប់ Harry Maguire ក្នុងឆ្នាំ២០១៩៕