ប្រភពបានប្រាប់ ESPN ថា Manchester City បានដាក់តម្លៃជាលើកដំបូងសម្រាប់ Declan Rice ត្រូវបានបដិសេធដោយ West Ham ។
Man City បានបង្កើនការតាមប្រមាញ់ខ្សែបម្រើសញ្ជាតិអង់គ្លេសកាលពីថ្ងៃចន្ទ ជាមួយនឹងការផ្តល់ជូនតម្លៃ៨០លានផោន (១០២លានដុល្លារ) បូកបន្ថែមចំនួន១០លានផោនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបានប្រាប់ ESPN ថា West Ham បានបដិសេធការដេញថ្លៃនេះ ហើយរំពឹងយ៉ាងហោចណាស់ក៏មានតម្លៃ១០០លានផោនដែរ សម្រាប់កីឡាកររូបនេះ។
Arsenal បានដាក់ថ្លៃ៧៥លានផោន បូកបន្ថែមនឹង១៥លានផោន ត្រូវបានច្រានចោលកាលពីសប្តាហ៍មុន។ Manchester United ក៏បានបង្ហាញការចាប់អារម្មណ៍លើ Rice ផងដែរ ប៉ុន្តែមានការសង្ស័យអំពីថាតើ ពួកគេមានសមត្ថភាពណាមួយជិតតម្លៃដែល West Ham ចង់បានឬទេ។
Man City បានទទួលកិច្ចព្រមព្រៀងតម្លៃ៣០លានផោនរួចហើយ សម្រាប់ខ្សែបម្រើ Mateo Kovacic របស់ Chelsea ដោយជោគជ័យ ប៉ុន្តែក៏មានបំណងចង់បាន Rice មកកាន់ក្រុមបន្ថែមទៀតផងដែរ៕