ខ្សែការពារសេណេហ្គាល់ កាលីឌូ គូលីបាលី នឹងចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Hilal ដោយប្តូរពី Chelsea នេះបើយោងតាមក្លឹបទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យ។
ម្ចាស់ជើងឯក Asian Champions League បួនសម័យកាល បាននិយាយថា កិច្ចសន្យារបស់ Koulibaly នឹងដំណើរការរហូតដល់ឆ្នាំ២០២៦ ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីហិរញ្ញវត្ថុណាមួយឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា ក្លឹបអារ៉ាប៊ីសាអូឌីត នឹងចំណាយប្រហែល១៧លានផោន (២១.៦១ លានដុល្លារ) សម្រាប់ខ្សែការពារកណ្តាលរូបនេះ។
Koulibaly វ័យ៣២ឆ្នាំ ស៊ុតបញ្ចូលទីបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន៣២ប្រកួត នៅទូទាំងការប្រកួតទាំងអស់ បន្ទាប់ពីប្តូរពី Napoli មកកាន់ Chelsea កាលពីខែកក្កដាឆ្នាំមុន។
គាត់គឺជាកីឡាករទីពីរដែលផ្លាស់ទៅ Al-Hilal ពីក្របខណ្ឌ English Premier League បន្ទាប់ពីខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Ruben Neves របស់ Wolverhampton Wanderers បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ៕