ខ្សែការពារកណ្តាល RB Leipzig កីឡាករ Josko Gvardiol គឺជាគោលដៅសម្រាប់ Manchester City ប្រសិនបើ Aymeric Laporte ចាកចេញនៅរដូវក្តៅនេះ ប្រភពបានប្រាប់មក ESPN ។
Gvardiol ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលអាចមកជំនួសតំណែង Laporte ដែលជាកីឡាករត្រូវបានអនុញ្ញាតឱ្យចាកចេញពីកីឡដ្ឋាន Etihad។
RB Leipzig អាចនឹងស្នើសុំថ្លៃផ្ទេរខ្ពស់រហូតដល់១០០លានអឺរ៉ូ (១០៨.៩ លានដុល្លារ) ដោយសារតែ Gvardiol វ័យ២១ឆ្នាំទើបតែបានចុះកិច្ចសន្យាថ្មីកាលពីខែកញ្ញា ឆ្នាំ២០២២ ហើយស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៧។
Laporte មានកិច្ចសន្យានៅ Etihad រហូតដល់ឆ្នាំ២០២៥ ហើយ Man City នឹងស្នើសុំតម្លៃដ៏សាកសម្ភមួយ មុនពេលកីឡាកររូបនេះ ត្រូវបានអនុញ្ញាតឱ្យចាកចេញ៕