Cristiano Ronaldo ទទួលបាន Guinness World Records ក្រោយបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ២០០ប្រកួត

ប្រធានក្រុមរបស់ Portugal​ កីឡាករ Cristiano Ronaldo រកបានគ្រាប់បាល់ជ័យជម្នះនៅនាទីចុងក្រោយ ខណៈដែលគាត់បានក្លាយជាកីឡាករបុរសដំបូងគេ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិចំនួន២០០ដង ក្នុងការប្រកួតជម្រុះ Euro 2024 យកឈ្នះលើ Iceland​ ។ 

Ronaldo បានបំបែកកំណត់ត្រាទី១៩៦​ដងរបស់កីឡាករ ​Kuwait គឺកីឡាករ​ Bader Al-Mutawa ក្នុងខែមីនា​ ហើយក៏ទទួលបានវិញ្ញាបនបត្របត្រ័ពី Guinness World Records មុនពេលការប្រកួតចាប់ផ្តើម។

Ronaldo ស្ថិតក្នុងឆ្នាំទី២០របស់គាត់ ក្នុងការលេងឱ្យជម្រើសជាតិ​ Portugal ដោយបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០០៣ ហើយនៅតែជាកីឡាករធម្មតាក្នុងក្រុម ទោះបីជាចាកចេញពីទ្វីបអឺរ៉ុប ទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយការប្រកួត World Cup ក៏ដោយ។

គ្រាប់​បាល់​ទី​ប្រាំ​របស់​គាត់​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2024 បាន​ជួយ​ឱ្យ​ ​Portugal​ ​ឈ្នះ​បួន​ដង​ពី​ការ​ប្រកួត​ចំនួនបួន៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង