ប្រភពបានប្រាប់ ESPN ថា Chelsea កំពុងស្ថិតក្រោមសម្ពាធក្នុងការដាក់តម្លៃសម្រាប់កីឡាករ ដែលជាគោលដៅរបស់ Arsenal គឺកីឡាករ Kai Havertz ក្រោយពីមានដំណឹងថា គាត់មិនមានចេតនាក្នុងការបន្តកិច្ចសន្យាថ្មីនោះទេ។
Arsenal ចាប់អារម្មណ៍ក្នុងការនាំយក Havertz ប៉ុន្តែរហូតមកដល់ពេលនេះ បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចរចារក្នុងតម្លៃ៧០លានផោន របស់កីឡាករវ័យ២៤ឆ្នាំ។
Havertz បើកចំហក្នុងការចូលរួមជាមួយ Arsenal ហើយក្លឹបមិនចាំបាច់មើលពីប្រាក់ឈ្នួលដែលមានស្រាប់របស់គាត់នៅ Chelsea ទេ គិតថាប្រហែល ២២០,០០០ផោនក្នុងមួយសប្តាហ៍។
Arsenal មានការផ្តល់ជូនម្តងរួចមកហើយ តែត្រូវបានបដិសេធរហូតមកដល់ពេលនេះ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញជាមួយនឹងការដាក់តម្លៃដែលប្រសើរជាងមុន៕