Real Madrid ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងពី Espanyol

Real Madrid បានចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ Joselu ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Espanyol ជាមួយនឹងជម្រើសក្នុងការទិញនៅចុងបញ្ចប់រដូវកាលនេះ។

Joselu វ័យ៣៣ឆ្នាំ គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទី៣ របស់ La Liga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន១៦គ្រាប់ បើទោះបីជាក្រុមរបស់គាត់ ត្រូវបានកាត់ចោលពីលីគកំពូលក៏ដោយ។

អតីតខ្សែប្រយុទ្ធ Stoke City និង Newcastle United រូបនេះ ក៏បានស៊ុតបញ្ចូលទីក្នុងការឈ្នះពាន Nations League របស់អេស្ប៉ាញផងដែរ។

ការចុះហត្ថលេខារបស់ Joselu គឺបន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធ Karim Benzema ដែលបានចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Ittihad៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង