ប្រភពបានប្រាប់ ESPN ថាលោក Julian Nagelsmann នឹងមិនក្លាយជាអ្នកគ្រូបង្វឹកថ្មីរបស់ Paris Saint-Germain បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីរមិនត្រូវគ្នា។
ម្ចាស់ជើងឯកបារាំងឥឡូវនេះ បានបង្វែរការចាប់អារម្មណ៍ពីលោក Nagelsmann ដោយងាកទៅមើលបញ្ជីបេក្ខជនចំនួនបួននាក់ គឺលោក Luis Enrique, Sergio Conceicao, Marcelo Gallardo និង Thiago Motta ។
PSG ក៏ចាប់អារម្មណ៍លើអតីតកីឡាករ Gallardo ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ River Plate នៅលីគអាហ្សង់ទីន និង Motta ដែលជាគ្រូបង្វឹករបស់ Bologna នៅ Serie A ។
PSG បានលើកពាន Ligue 1 ដែលបានបំបែកកំណត់ត្រាជាលើកទី១១ នៅរដូវកាលនេះ ប៉ុន្តែការធ្លាក់ចេញពី Champions League នៅជុំទី១៦ដ៏ខកចិត្ត ហើយបានធ្វើឱ្យគ្រូបង្វឹកលោក Christophe Galtier ត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីដឹកនាំបានតែមួយរដូវកាលឱ្យក្លឹប៕