Bayern Munich កំពុងពិភាក្សាជាមួយ Kyle Walker ជុំវិញការផ្ទេរទៅកាន់កីឡដ្ឋាន Allianz Arena។
Walker វ័យ៣៣ឆ្នាំ កំពុងស្ថិតក្រោមកិច្ចសន្យានៅ Etihad រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ ប៉ុន្តែការចរចាលើការបន្តកិច្ចសន្យារបស់ខ្សែការពារអង់គ្លេសនៅមិនទាន់មានដំណើរការនៅឡើយទេ។
ប្រភពបានប្រាប់ ESPN ថា Walker ត្រៀមផ្លាស់ទៅកាន់ Bundesliga ដើម្បីបន្តអាជីពរបស់គាត់នៅកម្រិតកំពូល បន្ទាប់ពីមានការខកចិត្តដោយសារមិនទាន់មានការផ្តល់ជូនណាមួយពី City លើកិច្ចសន្យាថ្មីរបស់កីឡាកររូបនេះ។
អតីតខ្សែការពារស្តាំរបស់ Sheffield United ក៏ជាគោលដៅនៃការចាប់អារម្មណ៍ពីប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានដកចេញពីការឈ្នះពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រជាមួយ Inter Milan ក្នុងទីក្រុង Istanbul កាលពីសប្តាហ៍មុន ដោយលោក Pep Guardiola បានជ្រើសរើសជំនួសវិញដោយដាក់កីឡាករ Manuel Akanji៕