Manchester United បានដាក់តម្លៃ៤០លានផោន សម្រាប់ Mason Mount របស់ Chelsea ប៉ុន្តែត្រូវបានបដិសេធ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារកីឡាករជម្រើសជាតិអង់គ្លេស នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ ធ្វើឱ្យ Man Utd មិនគិតថា តម្លៃ៧០លានផោនរបស់ Chelsea មានភាពប្រាកដប្រជានោះទេ។
សម្រាប់ហេតុផលដូចគ្នានេះ មានអារម្មណ៍ថា United ទំនងជានឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane វ័យ២៩ឆ្នាំពី Tottenham ក្នុងតម្លៃ១០០លានផោនទេ។
លោក Erik ten Hag បានកំណត់ថា Mount វ័យ២៤ឆ្នាំ ជាកីឡាករដែលអាចពង្រឹងតំបន់ប្រយុទ្ធរបស់គាត់៕