Liverpool ត្រូវបានគេរាយការណ៍ថា បានដាក់សំណើដេញថ្លៃ៥១លានផោន សម្រាប់តារាឆ្នើមរបស់ក្លឹប Real Madrid គឺកីឡាករ Federico Valverde នៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងជួរខ្សែម្រើ បន្ទាប់ពីបញ្ចប់រដូវកាលដ៏ខកចិត្តមួយ។
ខ្សែបម្រើសញ្ជាតិអ៊ុយរូហ្គាយ ត្រូវបានហង្សក្រហមបានដាក់សំណើដេញថ្លៃ៦០លានអឺរ៉ូ (៥១លានផោន) សម្រាប់កីឡាករវ័យ២៤ឆ្នាំដែលពួកគេជឿថា សមនឹងតម្លៃយ៉ាងល្អឥតខ្ចោះក្នុងការទៅកាន់កីឡដ្ឋាន Anfield ។
ទោះជាយ៉ាងណាក៏ដោយ ការស្នើនេះត្រូវបានច្រានចោល ដោយម្ចាស់ក្លឹប Real Madrid លោក Florentino Perez ដោយបានព្រមានថា ខ្សែបម្រើរូបនេះនឹងមិនត្រូវបានគេលក់ក្នុងតម្លៃតិចជាង១០០លានអឺរ៉ូទេ ដែលជាតម្លៃដូចគ្នាដែលពួកគេបានដកចេញសម្រាប់នាំយក Bellingham នៅរដូវក្តៅនេះ។
Valverde ផ្ទាល់ក៏ប្រហែលជាស្ទាក់ស្ទើរក្នុងការចាកចេញពី Santiago Bernabeu នៅរដូវក្តៅនេះផងដែរ ដោយបកស្រាយកាលពីរដូវក្តៅមុនថា "ប្រសិនបើពួកគេចង់ឱ្យខ្ញុំចេញពី Real Madrid ពួកគេត្រូវតែសម្លាប់ខ្ញុំសិន"៕