Ferran Torres: "ខ្ញុំ​មិន​គិត​ថា​ អ្វី​គ្រប់​យ៉ាង​គួរ​ផ្តោត​លើ​តែការស៊ុតបញ្ចូលទី​នោះ​ទេ"

ខ្សែប្រយុទ្ធ Ferran Torres បាននិយាយអំពីភាពខ្វះខាតរបស់គាត់ ក្នុងការប្រើបច្ចេកទេសនៅមុខទីក្នុងការប្រកួតថ្មីៗ ហើយបានសង្កត់ធ្ងន់ថា គាត់កំពុងមានភាពតានតឹងក្នុងការរួមចំណែកបន្ថែមដល់ក្រុម ក្រៅពីការស៊ុតបាល់បញ្ចូលទី។

ខ្សែប្រយុទ្ធរបស់ Barcelona មិនអាចទប់ទឹកភ្នែកបានទេ បន្ទាប់ពីជើងទីមួយ នៃការប្រកួត Europa League របស់ពួកគេជាមួយនឹង Napoli បន្ទាប់ពីគាត់បានខកខានឱកាសមួយចំនួន ដែលអាចនឹងធ្វើឱ្យក្រុមរបស់គាត់ទទួលបានជ័យជំនះ។ 

Torres បាននិយាយថា "ខ្ញុំកំពុងរួមចំណែកដល់ក្រុម។ វាជាការពិតដែលខ្ញុំជាខ្សែប្រយុទ្ធ ប៉ុន្តែមានកត្តាផ្សេងទៀត ដូចជាការជួយការពារ ការផ្តល់ជំនួយ ការរួមបញ្ចូលជាមួយមិត្តរួមក្រុម ដែលមានសារៈសំខាន់ផងដែរ។"

Torres បាននិយាយក្នុងអំឡុងព្រឹត្តិការណ៍មួយ ដែលរៀបចំឡើងនៅថ្ងៃអង្គារនេះដោយ iNuba World ថា "អ្នកកំពុងផ្តោតលើអ្វីគ្រប់យ៉ាង ដើម្បីស៊ុតបញ្ចូលទី​ ប៉ុន្តែការស៊ុតបញ្ចូលទី មិនមែនជាអ្វីគ្រប់យ៉ាងនោះទេ"៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង