មនុស្ស៧នាក់ ត្រូវបានពិន័យជុំវិញការរើសអើងជាតិសាសន៍​ទៅលើ Vinicius Jr

មានមនុស្ស៧នាក់ដែលត្រូវបានផ្តន្ទាទោស ពីបទរើសអើងជាតិសាសន៍ ទៅលើខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr​ ។ 

បុរស៤នាក់ ត្រូវបានពិន័យជាប្រាក់ ៦០,០០០ អឺរ៉ូ (៥១,៧០០ ផោន) និងត្រូវបានហាមឃាត់មិនឱ្យចូលកីឡដ្ឋានរយៈពេល២ឆ្នាំ សម្រាប់ការព្យួររូប Vinicius នៅជិតកន្លែងហ្វឹកហាត់របស់ Real កាលពីខែមករា។

បុរស​ទាំង​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី១១ថ្ងៃ​មុន​និង​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​តុលាការ​ទីក្រុង Madrid ។

មនុស្សបីនាក់ផ្សេងទៀតត្រូវបានពិន័យជាប្រាក់ចំនួន ៥,០០០ អឺរ៉ូ (៤,៣០០ផោន) និងត្រូវបានហាមឃាត់ចូលកីឡដ្ឋានរយៈពេល១ឆ្នាំ សម្រាប់ការធ្វើកាយវិការរើសអើងជាតិសាសន៍ អំឡុងពេលការប្រកួតរបស់ Real នៅ Valencia កាលពីថ្ងៃទី ២១​ខែឧសភា៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង