ព្យាករណ៍គូ​ Man City vs Man United ម៉ោង២១ ថ្ងៃទី៣មិថុនា

ភាពជោគជ័យរបស់ Manchester City មិនមែនសុទ្ធតែកើតឡើងមកពីការស៊ុតបញ្ចូលទីច្រើននោះទេ។ ទម្រង់ការពាររបស់ពួកគេបានដើរតួយ៉ាងសំខាន់ ក្នុងការឈានទៅមកដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ដែលធ្វើឡើងនៅ​កីឡដ្ឋាន Wembley។

២៣ក្នុងចំណោមការប្រកួត FA Cup​ ២៦ប្រកួតចុងក្រោយរបស់ City គឺឈ្នះទាំងអស់ ប៉ុន្តែបន្ទាប់ពីឈ្នះជាប់ៗគ្នាជាច្រើន ប្រកួត​ ទីបំផុតពួកគេសំរេចបានទៅដល់កីឡដ្ឋាន Wembley ។

ការ​ប្រកួត​ចុង​ក្រោយ​រវាង​ក្លឹប​ទាំង​ពីរ ​ត្រូវ​បាន​លេង​ក្នុង​ខែ​មករា​ឆ្នាំ​នេះ។ United ជាអ្នកឈ្នះ​ ប៉ុន្តែ​បានចាញ់​ក្នុង​ការ​ជួប​គ្នា​៣​ប្រកួត​មុន​ City ស៊ុត​បញ្ចូល​ទីសរុប​១២គ្រាប់។

ដើម្បីឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ FA Cup នេះ Manchester United បានយកឈ្នះ៤ប្រកួត​ក្នុងលទ្ធផល ៣-១ ក្នុងទឹកដីលើ Everton, Reading, West Ham United និង Fulham ។

ទីបំផុតពួកគេបានលេងមួយប្រកួតឆ្ងាយពី Old Trafford នៅពេលដែលបានយកឈ្នះ​ ​Brighton ដោយការស៊ុតបាល់ប៉េណាល់ទីនៅក្នុង​កីឡដ្ឋាន Wembley ។ 

ការ​ប្រកួត​នោះ​ បញ្ចប់​ដោយ​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​បន្ទាប់​ពីលេង ១២០នាទី ដែល​ជា​ Clean Sheet ជា​លើក​ដំបូង​របស់​ពួក​គេ​ ក្នុង​ការ​ប្រកួតពានរង្វាន់នេះ។

ការព្យាករណ៍​ :​ Manchester City បានឈ្នះពាន Premier League រួចទៅហើយ ហើយរំពឹងថា នឹងឈ្នះពាន FA Cup ចុងសប្តាហ៍នេះ។​ Manchester United ក៏បានឈ្នះពាន Carabao Cup រួចហើយដែរក្នុងរដូវកាលនេះ ហើយរំពឹងថាអាចយកពានទាំងពីរឱ្យបានផងដែរ។ ការទស្សន៍ទាយការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Manchester City និង Manchester United គឺជ័យជម្នះសម្រាប់ Manchester City៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង