ចំណាប់អារម្មណ៍របស់អារ៉ាប៊ីសាអូឌីតក្នុងការនាំយក Lionel Messi ទៅកាន់ Saudi Pro League នៅរដូវក្តៅនេះត្រូវបានបញ្ជាក់ដោយប្រធាន សហព័ន្ធបាល់ទាត់របស់ពួកគេផ្ទាល់គឺលោក Yasser Al-Misehal ។
ក្រុម Al-Hilal ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរមួយ សម្រាប់កីឡាករអាហ្សង់ទីនជាមួយនឹងការផ្តល់ជូនចំនួន ២២០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលត្រូវបានដាក់ឲ្យដំណើរការជាលើកដំបូងនៅក្នុងខែមីនាដែលបានកើនឡើងស្ទើរតែបីដងដល់ ៦០០អឺរ៉ូក្នុងមួយឆ្នាំ។ ខណៈពេលដែលលោកប្រធានាធិបតី Al-Misehal មិនអាចបញ្ជាក់ពីតួលេខទាំងនោះបាន លោកបានសារភាពថា ការមានកីឡាករកំពូលដ៏អស្ចារ្យបំផុតពីរនាក់ ដែលមិនធ្លាប់មានពីមុនមកនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅប្រទេសរបស់ខ្លួន។
ប្រាប់ទៅកាន់សារព័ត៌មាន SSC News របស់អារ៉ាប៊ីសាអូឌីតថា លោក Al-Misehal បាននិយាយថា "ខ្ញុំមិនមានព័ត៌មានអ្វីនៅពេលនេះនៅឡើយទេ។ វាមិនមែនជារឿងអ្វីដែលគួរឲ្យលាក់បាំងនោះទេ ព្រោះខ្លួនខ្ញុំផ្ទាល់ចង់ឃើញ Messi នៅក្នុងលីគអារ៉ាប៊ីសាអូឌីត។ វានឹងបំពេញនូវការលោតផ្លោះដ៏អស្ចារ្យដែលធ្វើឡើងដោយ Cristiano ក្នុងការមកលេងជាមួយ Al-Nassr"៕