ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham Hotspur បានបញ្ជាក់ថា គាត់ពិតជាចាប់អារម្មណ៍នឹងការផ្លាស់ប្តូរទៅក្លាយជាកីឡាករបាល់ទាត់អាមេរិក នៅពេលដែលគាត់ចូលនិវត្តន៍ពីអាជីពរបស់គេបច្ចុប្បន្ន។
ដូចដែលបានដឹងពីមុនមក Kane គឺជាអ្នកគាំទ្រដ៏ធំរបស់បាល់ទាត់អាមេរិក National Football League រឺ NFL ដោយជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុម New England Patriots ។ ពីមុនគាត់ធ្លាប់បានស្នើថាគាត់ចង់បន្តអាជីពនៅបាល់ទាត់អាមេរិកនៅពេលដែលអាជីពបាល់ទាត់របស់គាត់បានបញ្ចប់ ហើយគាត់បានរំលឹកឡើងវិញនូវបំណងប្រាថ្នានោះនៅក្នុងបទសម្ភាសន៍ជាមួយ Good Morning America ។
កីឡាករវ័យ 29 ឆ្នាំរូបនេះបាននិយាយថា"វាជាអ្វីដែលខ្ញុំចង់ស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀត។ ខ្ញុំដឹងថាវានឹងមានការខិតខំច្រើន ខ្ញុំមិនរំពឹងថានឹងធ្វើបានល្អនៅពេលចាប់ផ្តើមដំបូងនោះឡើយ ព្រោះវានឹងមានការអនុវត្តច្រើន។ ប៉ុន្តែវាជាអ្វីដែលខ្ញុំចង់ធ្វើ ហើយ NFL វាជាអ្វីដែលខ្ញុំបានតាមដានអស់រយៈពេលប្រហែល ១០ឆ្នាំមកហើយ ហើយខ្ញុំចូលចិត្តវាខ្លាំងណាស់”៕