គ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona លោក Xavi បានបង្ហើបឲ្យដឹងថាក្លិបបានយល់ព្រមលើការផ្ទេរនៅទីផ្សារដោះដូរកីឡាករខែមករាជាមួយខ្សែការពារស្លាប Joao Cancelo ដែលត្រូវបានរារាំងជាបន្តបន្ទាប់ដោយ Manchester City ។
Cancelo បានផ្ទេរទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែមករា ដែលការពិតគឺគួរណាតែជា Barcelona ទេ។ Xavi បានបង្ហើបថាក្លឹបយក្សកាតាឡានបានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់ ប៉ុន្តែការគ្រោងផ្ទេរបែរជាបរាជ័យនៅពេលដែល Man City សម្រេចចិត្តមិនអនុញ្ញាតឲ្យ Cancelo ធ្វើដំណើរទៅកាន់ Camp Nou ក្នុងរដូវរងានោះឡើយ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ នឹងជាអតីតកីឡាកររបស់ Barcelona ផ្ទាល់បានប្រាប់ទូរទស្សន៍ TV3 ថា "យើងចង់បាន Cancelo ។ Man City បានផ្តល់ Cancelo មកឲ្យយើង ហើយយើងក៏បានសម្រេចសម្រួលគ្នាដោយគ្មានហត្ថលេខា ប៉ុន្តែនៅទីបញ្ចប់ពួកគេប្រាប់យើងថា Manchester City មិនចង់ឲ្យគាត់មក Barça ហើយពាក្យទាំងនេះសុទ្ធជាការពិត"៕