ក្រុមអាយុក្រោម ១៩ឆ្នាំ កំពុងតែផ្តោតលើយុទ្ធនាការ UEFA Youth League របស់ពួកគេ ប៉ុន្តែគោលដៅស្វែងរកគ្រាប់បាល់របស់ពួកគេ គឺត្រឹមតាមពីក្រោយអតីតមិត្តរួមក្រុមរបស់ពួកគេកីឡាករ Anthony Elanga ដែលបានចូលរួមក្នុងក្រុមឈុតធំបាត់ទៅហើយ។
នៅពេលដែលក្រុមបិសាចក្រហមវ័យក្រោមអាយុ១៩ឆ្នាំ ចេញទៅប្រកួតនៅ Leigh Sports Village នៅយប់ថ្ងៃអង្គារ ពួកគេបានធ្វើការតាំងចិត្តដ៏មួសមុត ដើម្បីយកឈ្នះគូប្រកួត។
ពួកគេបានប្រកួតជាមួយក្រុម Borussia Dortmund ក្នុងការប្រកួត UEFA Youth League វគ្គ ១៦ក្រុមចុងក្រោយ។ បន្ទាប់មកមានការប្រកួតជាមួយនឹងក្រុមមួយចំនួន ក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Youth Cup កាលពីសប្តាហ៍មុន មានក្តីសង្ឃឹមពិតប្រាកដដែល ពួកគេអាចបញ្ចប់រដូវកាលជាមួយនឹងពានរង្វាន់មួយដែរ យ៉ាងហោចណាស់។
ទោះជាយ៉ាងណាក៏ដោយ វានឹងក្លាយជាឈ្មោះអវត្តមាន Anthony Elanga នៅលើតារាងឈ្មោះកីឡាករចូលរួម ដែលនឹងផ្តល់ឱ្យក្រុមនេះ នូវការលើកទឹកចិត្តច្រើនដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបដំបូង៕