ព្យាករណ៍គូ​ Nottingham Forest vs Arsenal ម៉ោង២៣ ថ្ងៃទី២០ឧសភា

Nottingham មានត្រឹមតែ៣ពិន្ទុ ឈរពីលើតំបន់កាត់ចោល ហើយសង្ឃឹមថា នឹងដណ្តើមបានជ័យជម្នះនៅក្នុងការប្រកួតនេះ ដើម្បីមានឱកាសឡើងឲ្យផុត។

ពួកគេ​ត្រូវ​ការតែ​៤ពិន្ទុ ​ពី​ការ​ប្រកួត​ដែល​នៅ​សល់​២​ប្រកួត ហើយ​នឹង​​ធានាបាន​ថា​ ពួកគេអាចបន្តលេងនៅលីគកំពូល។ ជ័យជម្នះ២ប្រកួត ក្នុងចំណោម៤ប្រកួត នឹងផ្តល់ឱ្យពួកគេនូវទំនុកចិត្តដែលពួកគេ ត្រូវការសម្រាប់ការប្រកួតបែបនេះ។

ទោះជាយ៉ាងនេះក្តី ពួក​គេ​មិន​មាន​ Clean Sheet ១៥ប្រកួត​​ជាប់​ៗ​គ្នា ​ដែល​ប៉ះពាល់ដល់ទំនុក​ចិត្ត​របស់​ពួក​គេ។ នៅគ្រប់ការប្រកួត៥ប្រកួតចុងក្រោយ បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា ហើយលទ្ធផលទាំងអស់បានបញ្ចប់ដោយមានគ្រាប់បាល់ច្រើនជាង ២.៥​ គ្រាប់។

ការ​ប្រកួតចាញ់​ Brighton របស់ Arsenal បាន​បញ្ចប់​ការ​ប្រជែង​ដណ្តើម​ពាន។ ក្រុម​កាំភ្លើង​ធំ​ប្រកួតចាញ់​២ប្រកួត ​ក្នុង​ចំណោម៥ប្រកួត​ ហើយ​ឈ្នះ​តែ​២ប្រកួតគត់ ​ក្នុង​ការ​លេង៧ប្រកួត​ចុងក្រោយ។

ពួក​គេ​ធ្វើមិនបាន​ល្អក្នុងទម្រង់ការពារ​ ដោយ​រក្សា​បាន​ត្រឹម​តែ​ Clean Sheet ១ប្រកួតប៉ុណ្ណោះ​ក្នុង​១០ប្រកួត​ចុង​ក្រោយ។ ៣ប្រកួត​ក្នុង​ចំណោម ៥ប្រកួត​​ចុង​ក្រោយ ក្រុម​កាំភ្លើង​ធំ​បាន​របូត​គ្រាប់​បាល់​៣​គ្រាប់ ឬ​ច្រើន​ជាង​នេះ។

វាមានន័យថាគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់ គឺជារឿងធម្មតានៅក្នុងការប្រកួតរបស់ Arsenal ។​ ៤ប្រកួតក្នងចំណោម ៥ប្រកួត ក្រៅទឹកដីចុងក្រោយរបស់ពួកគេមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។

ការព្យាករណ៍​ :​ Arsenal មិន​បាន​រក្សា​ Clean Sheet ច្រើន​ប្រកួតទេ ប៉ុន្តែ​ពួក​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ប្រចាំ។ ពួក​គេ​ប្រឈម​មុខ​នឹង​ភាគី​ដែល​មាន​បញ្ហា​ដូច​គ្នា ដោយ​ស៊ុត​បាល់​បញ្ចូល​ទី ប៉ុន្តែ​ការពារមនបានល្អដូចគ្នា។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Nottingham Forest និង Arsenal គឺ​ លទ្ធផល​គ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង