ព្យាករណ៍គូ​ Manchester City vs Real Madrid ម៉ោង២ ថ្ងៃទី១៨ឧសភា

Manchester City កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Pep Guardiola ចាប់តាំងពីចូលមកកាន់តំណែងក្នុងឆ្នាំ២០១៦។

ការទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ ក្រៅទឹកដីលើក្រុម Everton កាលពីចុងសប្តាហ៍បានពង្រីកលទ្ធផលមិនស្គាល់ចាញ់របស់ City ដល់ទៅ២២ប្រកួត ដែលក្នុងនោះពួកគេឈ្នះ១៨ប្រកួត។

មានតែ៥ប្រកួតប៉ុណ្ណោះក្នុងអំឡុងពេលនោះ ដែលពួកគេរកគ្រាប់បាល់បានតិចជាង២គ្រាប់ ក្នុងមួយប្រកួត​ ខណៈដែល City រកបានសរុប៦៤គ្រាប់អំឡុងពេលប្រកួតមិនដែលចាញ់នោះ។

Real Madrid ក៏​អាច​វិល​ទៅ​រក​ជ័យជម្នះ​វិញ​ផងដែរ​កាល​ពី​ចុង​សប្តាហ៍​ដោយ​យក​ឈ្នះ​លើ Getafe ក្នុង​ទឹកដីដោយលទ្ធផល ១-០។

Real បច្ចុប្បន្ននេះបានឈ្នះ២ប្រកួត ក្នុងចំណោម៣ប្រកួតចុងក្រោយ ប៉ុន្តែមានការព្រួយបារម្ភពីការចាញ់ក្រៅទឹកដីដែលកំពុងកើនឡើងនៅពេលដ៏អាក្រក់បំផុត។

ក្រុម​ភ្ញៀវ​បាន​ប្រកួតចាញ់​២ប្រកួតចុង​ក្រោយ​ ក្រៅទឹកដីជាប់​ៗ​គ្នា ដោយ​បាន​របូតគ្រាប់បាល់៦គ្រាប់​​ ខណៈ​ដែល​ស៊ុតបញ្ចូលទី​បាន​តែ​២គ្រាប់​ប៉ុណ្ណោះ។

ការព្យាករណ៍​ :​ ជាមួយនឹង Real Madrid ដែលចូលមកក្នុងការប្រកួតនេះដោយប្រកួតចាញ់២ប្រកួតក្រៅទឹកដី យើងនឹងគាំទ្រក្រុមរបស់លោក Pep Guardiola ក្នុងការទទួលបានលទ្ធផលដ៏ល្អម្តងទៀត។
ការទស្សន៍ទាយការប្រកួតរវាង Manchester City vs Real Madrid របស់យើងគឺ Manchester City នឹងឈ្នះការប្រកួតក្នុងរយៈពេល៩០នាទី៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង