ព្យាករណ៍គូ​ Inter Milan vs AC Milan ម៉ោង២ ថ្ងៃទី១៧ឧសភា

Inter Milan ធ្វើបានយ៉ាងល្អក្នុងការនាំមុខជំនួប Milan Derby ដ៏សំខាន់នេះក្នុងក្របខ័ណ្ឌ Champions League។

ក្រុមម្ចាស់ផ្ទះបានប្រកួតឈ្នះ៧ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយបានឡើងទៅឈរនៅលេខ៣ នៅ Serie A ដោយមានពិន្ទុលើស AC Milan ដែលឈរលេខ៥ចំនួន៥ពិន្ទុ។

Inter Milan មិនស្គាល់ចាញ់នៅក្នុងទឹកដី សម្រាប់ការប្រកួត Champions League រដូវកាលនេះទេ ហើយបានយកឈ្នះគូប្រកួតក្នុងស្រុករបស់ពួកគេ៣ប្រកួត។ 

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីមានភាពល្អឥតខ្ចោះក្នុងរដូវកាលនេះ ទម្រង់លេងរបស់ AC Milan បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយពួកគេចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីចាញ់ ២-០ ពីរប្រកួតជាប់ៗគ្នា។

AC Milan បានធ្លាក់ចេញពីក្រុមកំពូលទាំងបួន​ ដែលបច្ចុប្បន្នកំពុងតែឈរនៅលេខ៥ ដោយមាន៤ពិន្ទុតាមពីក្រោយក្រុម Lazio ដែលឈរនៅលេខ៤។ 

AC Milan ប្រកួតឈ្នះតែ១ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ហើយនឹងត្រូវស្វែងរកការលើកទឹកចិត្ត ដើម្បីយកឈ្នះនៅក្នុងការប្រកួតនេះ។

ការព្យាករណ៍​ :​ Inter Milan មានទម្រង់លេងដ៏ខ្លាំង​នៅ​ពេល​ត្រឹម​ត្រូវ​មួយក្នុង​រដូវ​កាល​នេះ ហើយ​មើល​ទៅ​នឹងមាន​វាសនា​ឡើងទៅកាន់​​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​គ្រាន់​តែ​ជៀស​​ផុតពីការចាញ់​ក្នុង​ការ​ប្រកួត​នេះ។​ 
ការព្យាករណ៍របស់យើង សម្រាប់ការប្រកួតរវាង Inter Milan vs AC Milan គឺជ័យជម្នះសម្រាប់ Inter Milan៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង