ចូលលេងជម្រើសដំបូងលើកទីមួយក្នុងពេលមួយឆ្នាំ ឥឡូវ Pogba រងរបួសម្តងទៀតបានសម្រេច!

Paul Pogba មិនអាចធ្វើអ្វីបានក្រៅពីសម្រក់ទឹកភ្នែក ខណៈដែលរូបគេបានរងរបួសត្រឹមតែ ២៣នាទីប៉ុណ្ណោះ ក្នុងការចាប់ផ្តើមដំបូងរបស់គាត់ ក្នុងរយៈពេលជាងមួយឆ្នាំ ក្នុងការប្រកួតដែលសេះបង្កង់ Juventus ជួបជាមួយក្រុមបាតតារាង Cremonese។

ខ្សែបម្រើរូបនេះ ត្រូវបានកោះហៅចូលជម្រើសដំបូងជាលើកទីមួយក្នុងរយៈពេល ៣៩០ថ្ងៃ ដោយសារបញ្ហារបួសបានញាំញីរដូវកាលរបស់គាត់ចាប់តាំងពីការត្រលប់ទៅ Juventus កាលពីរដូវក្តៅមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានជួបរឿងមិនគួរជួបម្តងទៀតក្នុងតង់ទីមួយ ដោយទាមទារការព្យាបាល មុនពេលបង្ខំចិត្តប្តូរចេញពីការប្រកួត ខណៈដែល Arkadiusz Milik ជាអ្នកជំនួស។

បើមើលទៅតាមស្ថានភាពក្នុងទីលាន Pogba បានដួលហើយជាប់ការសង្ស័យថាមានរបួសសាច់ដុំកំភួនជើង ហើយទំហំនៃបញ្ហានេះនឹងត្រូវបានវាយតម្លៃនៅប្រមាណ ២៤ម៉ោង ក្រោយការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ គួររំលឹកផងដែរថា ការ​ប្រកួតមួយនេះ​គឺ​គ្រាន់​តែ​ជា​លើក​ទី​ ១០ប៉ុណ្ណោះ ​ដែល​កីឡាករ​ជម្រើស​ជាតិ​បារាំង​រូបនេះ បាន​បង្ហាញ​ខ្លួន​ក្នុង​រដូវ​កាល​ 2022-2023៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង