ក្រោយចំណាយពេលនៅ Premier League ១០ឆ្នាំ ពេលនេះ Southampton បានធ្លាក់ចេញពីលីកកំពូលអង់គ្លេសជាផ្លូវការ

Southampton នឹង​លេង​នៅលីកទីពីរ នៃប្រទេសអង់គ្លេស English Championship នៅ​រដូវ​កាល​ក្រោយជាផ្លូវការ ក្រោយបង្កព្យុះភ្លៀង​ក្នុង​នាម​ជា​ក្លិប Premier League អស់រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

បន្ទាប់ពីសម្រេចបានការតម្លើងមកលីកកំពូលអង់គ្លេស កាលពីរដូវកាល 2012-13 ឥឡូវនេះក្រុម Southampton ត្រូវបានកាត់ចោលបន្ទាប់ពីបានចាញ់ ២-០ នៅផ្ទះក្រុម Fulham កាលពីពេលថ្មីៗនេះ។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមរបស់លោក Ruben Selles មានត្រឹម ២៤ពិន្ទុ ដោយនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះ ដែលនៅពីក្រោមក្រុម Everton ដែលឈរនៅលេខ១៧ ចំនួនប្រាំបីពិន្ទុ។ ជាការពិតណាស់ អ្នកចាត់ការទូទៅបច្ចុប្បន្នមិនមានកំហុសតែម្នាក់ឯងឡើយ ដោយលោក Ralph Hasenhuttl ហើយ Nathan Jones ក៏បានជួបប្រទះការលំបាកជាខ្លាំងក្នុងតួនាទីនេះផងដែរ។ 

គួររំលឹកផងដែរថា Southampton ធ្លាប់ឡើងខ្ពស់បំផុតដល់លេខ៨ ក្នុងប្រវត្តិសាស្ត្ររបស់គេកាលពីរដូវកាល  2015-2016 ក្រោមការដឹកនាំរបស់លោកល Mauricio Pochettino៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង