ព្យាករណ៍គូ​ Arsenal vs Brighton ម៉ោង២២:៣០ ថ្ងៃទី១៤ឧសភា

ការ​ប្រណាំង​​មិន​ស្ថិត​ក្នុង​ដៃ​របស់​ Arsenal​ ​ទេ ជាពិសេស​នោះគឺ Man City ​មាន​ប្រៀប​ដោយនៅសល់មួយ​ប្រកួតក្នុងដៃ ប៉ុន្តែ​ពួក​គេ​បាន​រក្សា​សម្ពាធ ​ក្នុង​ការ​ប្រមើល​មើល​ការ​ភ្លាត់​ស្នៀត​ណាមួយ ​ពី​ក្រុម​របស់​លោក Pep Guardiola ។

Arsenal ដែលមាន៨១ពិន្ទុ ត្រូវបានធានារួចហើយថា នឹងបញ្ចប់ក្នុងការឈរនៅក្រុមកំពូលទាំង២ ខណៈដែលពួកគេមាន១៥ពិន្ទុ នាំមុខក្រុមលេខ៣​ Newcastle ។

ក្រុមកាំភ្លើងធំបានរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ពីការលេង២ប្រកួតចុងក្រោយ ខណៈដែលស៊ុតបញ្ចូលទីបាន៥គ្រាប់ ហើយរំពឹងជាថ្មីម្តងទៀតថា នឹងអាចយកឈ្នះលើ​ Brighton ដូចកាលពីដើមរដូវកាល​ នៅពេលដែលពួកគេបានយលឈ្នះក្នុងលទ្ធផល​ ៤-២។

Brighton ​មានភាពមិន​ស៊ីសង្វាក់គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ហើយ​វា​កាន់តែ​ពិបាក​ក្នុង​ការ​បញ្ជាក់​ពី​អ្វី​ដែល​ត្រូវ​រំពឹង​ពី​កីឡាកររបស់លោក Roberto De Zerbi​ ។

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមានប្រៀបដោយនៅសល់២ប្រកួតក្នុងដៃ លើក្រុមជុំវិញពួកគេ ហើយអាចប្រជែងយកដំណែងកៅអីសម្រាប់ការប្រកួតនៅ Champions League ប្រសិនបើពួកគេអាចគ្រប់គ្រងការឈ្នះ១០០% ចន្លោះពីពេលនេះដល់ចុងបញ្ចប់នៃរដូវកាល។

ការព្យាករណ៍​ :​ Brighton បានរីករាយនឹងការប្រកួតជាមួយនិង​ ​Arsenal ក្នុងជំនួបនាពេលថ្មីៗនេះ ហើយនឹងសម្លឹងអ្វីដែលមិនទាន់ដោះស្រាយរវាងពួកគេម្តងទៀត ប៉ុន្តែជាមួយនឹង ទម្រង់លេងដ៏ល្អក្នុងទឹកដីរបស់​ Arsenal ចូលមកក្នុងការប្រកួតនេះ ពួកគេគួរតែអាចទប់ទល់នឹងការគំរាមកំហែងនេះបាន។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង Arsenal និង Brighton គឺជ័យជម្នះសម្រាប់ Arsenal៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង