សហព័ន្ធបាល់ទាត់អាមេរិក ក្លាយជាសហព័ន្ធដែលបានប្រកាសថា ខ្លួននឹងមិនប្រកួតប្រជែងជាមួយរុស្ស៊ី ក្នុងការប្រកួតប្រជែងក្នុងកម្រិតណាមួយឡើយ ខណៈដែលសហព័ន្ធនេះបានថ្កោលទោសលើការលុកលុយដ៏ "ឃោឃៅ និងអមនុស្សធម៌" លើប្រទេសអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ប្រទេសជាច្រើនបានប្រកាសថា ពួកគេនឹងមិនប្រកួតជាមួយរុស្ស៊ី ក្នុងការប្រកួតអន្តរជាតិណាមួយឡើយ ដោយ FIFA និង UEFA បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមជម្រើសជាតិ និងក្លឹបនឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតអន្តរជាតិ សម្រាប់ពេលឆាប់ៗដ៏ខ្លីខាងមុខ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League 2022 ក៏ត្រូវបានផ្លាស់ប្តូរពីទីក្រុង St. Petersburg ផងដែរ ដោយការប្រកួតឥឡូវនេះ នឹងធ្វើឡើងនៅទីក្រុងប៉ារីសជំនួសវិញ។
សហព័ន្ធបាល់ទាត់អាមេរិក និងរួបរួមគ្នាជាមួយប្រជាជនអ៊ុយក្រែន ហើយមានភាពច្បាស់លាស់ក្នុងការបដិសេធរបស់គេ ចំពោះការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌ដោយរុស្ស៊ី៕