Grealish បោះពាក្យមួយភ្លាមៗ ក្រោយចប់ការប្រកួតជើងទី១ ទល់នឹង Real Madrid

Jack Grealish មាន​អារម្មណ៍​រំភើប​រីករាយ ​បន្ទាប់​ពី Manchester City បានស្មើគ្នា ១-១ នៅក្នុងដីរបស់ Real Madrid ដោយ​រូបគេមាន​ទំនុក​ចិត្ត​ចំពោះ​ការ​ប្រកួត​ជើង​ទី​ពីរ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រពាន UEFA Champions League ​ខាង​មុខ។

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយអំពីភាពសប្បាយរីករាយរបស់គាត់បន្ទាប់ពី Man City គ្រប់គ្រងការប្រកួតដោយខ្លួនឯងនៅផ្ទះរបស់ម្ចាស់ជើងឯកអឺរ៉ុប ១៤សម័យកាល ក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ បន្ទាប់ពីមួយគ្រាប់ពីចម្ងាយរបស់ Kevin De Bruyne បានលុបចោលការស៊ុតនាំមុខរបស់ Vinicius Jr ។ Greahlish ពេលនេះ មានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់គាត់ស្ថិតក្នុងទីតាំងខ្លាំងជាងឆ្នាំមុន នៅពេលដែលពួកគេត្រូវបានទម្លាក់ដោយ Real Madrid ក្នុងម៉ោងបន្ថែម។

ក្រោយចប់ការប្រកួត អតីតកីឡាកររបស់ Aston Villa រូបនេះ បានប្រាប់ទៅកាន់ BT Sport ថា "ខ្ញុំស្រលាញ់វាណាស់។ អ្នកអាចមានអារម្មណ៍ភ័យខ្លះ ប៉ុន្តែទាំងនេះ គឺជាយប់ដែលអ្នកលេងបាល់ទាត់នៅកីឡដ្ឋាន និងការប្រកួតបែបនេះ វាដូចជាសុបិនក្លាយជាការពិត។ យើងមានក្រុមថ្មីនៅឆ្នាំនេះ កីឡាករផ្សេងគ្នា។  យើង​បាន​រៀន​ច្រើន​ណាស់​តាំង​ពី​ឆ្នាំ​មុន។ យើងមានតុល្យភាពដ៏ល្អឥតខ្ចោះ នៃបទពិសោធន៍ និងយុវជនលំដាប់ពិភពលោក។ នៅ Etihad ពួកយើងតែងតែធ្វើបានល្អ នៅទីនោះ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង