តាមពិតមូលហេតុនេះទើប Jose Mourinho សម្រេចបំពាក់វិទ្យុទាក់ទងកំឡុងដឹកនាំការប្រកួតទល់នឹង Monza

លោក Jose Mourinho បានបង្ហើបថាគាត់បានពាក់ម៉េក្រូតូចក្នុងជំនួបទល់នឹង Monza ក្នុងគោលបំណងដើម្បីការពារខ្លួន ចំពេលមានការរិះគន់ពីមន្ត្រីអាជ្ញាកណ្តាល។

Mourinho បានទទូចថាគាត់ត្រូវតែថតសម្លេងគ្រប់យ៉ាងក្នុងអំឡុងពេលប៉ះគ្នាជាមួយ Monza ថែមទាំងបាននិយាយថាលោក Daniele Chiffi ជាអាជ្ញាកណ្តាលដ៏អាក្រក់បំផុតដែលគាត់មិនធ្លាប់ឃើញមានពីមុនក្នុងអាជីពដឹកនាំប្រមាណ 20 ឆ្នាំរបស់គាត់។ Mourinho បានទាក់ទាញការចាប់អារម្មណ៍លើការកាត់សេចក្តីរបស់ Chiffi ម្តងទៀតដោយនិយាយថា "ខ្ញុំមិនល្ងង់ទេ ខ្ញុំបានទៅដឹកនាំការប្រកួតដោយមានបំពាក់មេក្រូ ហើយថតសម្លេងអ្វីៗគ្រប់យ៉ាងតាំងពីខ្ញុំចេញពីបន្ទប់ផ្លាស់សំលៀកបំពាក់រហូតដល់ខ្ញុំត្រលប់មកវិញ។ ខ្ញុំត្រូវតែការពារខ្លួន"។

អតីតអ្នកចាត់ការរបស់ក្រុម​ Porto, Tottenham, Chelsea នឹង Real Madrid រូបនេះបានបន្ថែមទៀតថា "ថ្វីត្បិតតែយើងមិនដែលឈ្នះពេលមានលោក Daniele Orsato ក្នុងការប្រកួត តែយើងសុខចិត្តឃើញគាត់រាល់ការប្រកួត ព្រោះគាត់មានការគ្រប់គ្រងខ្លួនបានល្អ ដែលនេះជារឿងខុសគ្នាឆ្ងាយពី Chiffi។ គេមានតែសមត្ថភាពខឹងតែមួយមុខគត់ ហើយនេះមិនមែនជាអ្វីដែលអាជ្ញាកណ្តាលផ្សេងៗត្រូវធ្វើត្រាប់តាមនោះឡើយ។ យើងឃើញយ៉ាងច្បាស់ជាមួយកាតផ្តល់កាតលឿងទីពីរទៅកាន់ Mehmet Zeki Celik នៅនាទី 96"៕
 

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង