ព្យាករណ៍គូ​ Liverpool vs Brentford ម៉ោង២៣:៣០ ថ្ងៃទី៦ឧសភា

Liverpool ហាក់ដូចជា​មាន​ទម្រង់​លេង​ល្អឡើង​វិញ​ ក្នុង​ការ​ប្រកួត​ថ្មីៗ​នេះ ហើយ​មិន​ស្គាល់​ចាញ់​សោះ ​ក្នុង​ការ​ប្រកួត​លីគ​៧ប្រកួត ឈានចូលការប្រកួត​នេះ។​ 

ហង្ស​ក្រហម​មិន​មានឱកាស ដោយការបញ្ចប់​ឈរនៅក្រុមកំពូល​ទាំង​បួន លុះ​ត្រា​តែ Manchester United បែកបាក់​ទម្រង់លេង​ ដូច្នេះ​ការ​បញ្ចប់​ដោយឈរនៅលេខ៥ ​​គឺ​ជា​អ្វី​ដែល​ពួក​គេ​កំណត់​ធ្វើឱ្យបាន។ 

ក្រុមរបស់លោក Jurgen Klopp នឹង​រីករាយ​ក្នុង​ការប្រកួត​ក្នុង​ទឹកដី​ ខណៈ​ដែលនៅ Anfield ពួកគេបាន​ប្រកួតឈ្នះ​៥​ប្រកួត ក្នុង​ចំណោមការប្រកួត​លីគ ​៦ប្រកួតចុង​ក្រោយ​។ 

Brentford ធ្លាប់ជាក្រុមដែរប្រជែងឈរនៅក្រុមកំពូលទាំងប្រាំមួយ ប៉ុន្តែក្តីសង្ឃឹមទាំងនោះ ត្រូវបានរលាយដោយសារមានដំណើរប្រកួតមិនឈ្នះ៦ប្រកួត ចន្លោះពីពាក់កណ្តាលខែមីនា និងពាក់កណ្តាលខែមេសា។

Brentford បានប្រកួតឈ្នះ Chelsea ក្នុងការប្រកួតក្រៅទឹកដីចុងក្រោយ ប៉ុន្តែសម្រាប់៣ប្រកួតមុខពួកគេរកបានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ដោយចាញ់ដោយគ្មានការស៊ុតបញ្ចូលទីលើ Manchester United និង Wolverhampton ។

ការព្យាករណ៍​ :​ Liverpool មើលទៅល្អក្នុងការបន្តសន្ទុះនៃការឈ្នះរបស់ពួកគេ និងអាចឈរនៅលេខ៥ដោយខ្លួនឯង។ Brentford ក៏ទើបតែប្រកួតឈ្នះដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ប៉ុន្តែការធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ពិតជាពិបាកខ្លាំងសម្រាប់ពួកគេ។ ការព្យាករណ៍របស់យើង សម្រាប់ការប្រកួតរវាង Liverpool និង Brentford គឺជ័យជម្នះសម្រាប់ Liverpool៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង