ព្យាករណ៍គូ​ Brighton vs Manchester United ម៉ោង២ ថ្ងៃទី៥ឧសភា

Brighton បានបំបាក់ Wolves ដោយលទ្ធផល​ ៦-០ កាលពីប្រកួតមុន ភ្ជាប់ជាមួយនឹងជ័យជម្នះថ្មីៗលើ United នាពេលថ្មីៗ​ ពួកគេរំពឹងថាគ្មានអ្វីក្រៅពីការឈ្នះការប្រកួតនេះ។

ពួកគេបានលេងតិចជាងក្រុមដទៃទៀត ដល់ទៅ៣ប្រកួត ហើយប្រសិនបើពួកគេឈ្នះទាំង៣ប្រកួតនេះ​ នោះពួកគេនឹងស្ទើរតែប្រាកដថា ទទួលបានកៅអីសម្រាប់ទៅប្រកួតនៅអឺរ៉ុប។

Brighton ធ្លាប់បានឈ្នះ United ២ប្រកួតក្នុងលីគរួចមកហើយ រួមទាំងការឈ្នះដោយលទ្ធផល ៤-០ ដែលពួកគេធ្វើជាម្ចាស់ផ្ទះផងដែរ។ 

United ក៏លេងតិចជាងក្រុមដែលនៅជុំវិញ១ប្រកួតដែរ ហើយជ័យជម្នះសម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះ​ នឹងធ្វើឱ្យពួកគេឡើងទៅឈរនៅលេខ៣ ក្នុងតារាង។

United មានបញ្ហាជាមួយទម្រង់លេងក្រៅទឹកដី និងជាពិសេសគឺការប្រកួតក្នុងលីគ ដែលពួកគេប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៧ប្រកួតចុងក្រោយ។ 

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួតដ៏ខកចិត្តជាមួយនឹង Spurs រួចមក​ United បានប្រកួតឈ្នះ Aston Villa​ ដោយលទ្ធផល ១-០​ កាលពីចុងសប្តាហ៍។

ការព្យាករណ៍​ : Brighton បានទទួលជោគជ័យលើ​ United ក្នុងជំនួបនាពេលថ្មីៗនេះ ហើយបានរួមបញ្ចូលជាមួយនឹងទម្រង់លេងដ៏ល្អរបស់ពួកគេនៅក្នុងទឹកដី យើងព្យាករណ៍ថា Brighton & Hove Albion និង Manchester United នឹងបញ្ចប់ដោយជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង