Bruno Fernandez ចេញមុខប្រតិកម្មភ្លាមៗ ក្រោយត្រូវបានអ្នកគាំទ្រ Aston Villa ស្រែកដាក់

Bruno Fernandes បាន​ធ្វើការឆ្លើយតបទៅវិញភ្លាមៗ ចំពោះអ្នក​គាំទ្រ Aston Villa បន្ទាប់​ពី​រង​នូវ​ការ​ស្រែកបំបាក់ទឹក​ចិត្ត​បន្ថែម​ទៀត​ ក្នុង​អំឡុង​ពេល​ទទួល​ជ័យ​ជម្នះ​សម្រាប់ Manchester United នៅកីឡដ្ឋាន Old Trafford។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ហាក់ដូចវាសនាឆុងគ្នាជាមួយអ្នកគាំទ្ររបស់ក្រុមលោក Unai Emery ចាប់តាំងពីពេលប្រកួត Carabao Cup ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ។ Fernandes មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការទទួលរងនូវសម្ពាធ ដែលបានផ្តល់ដោយអ្នកគាំទ្រ Aston Villa ដោយកីឡាករវ័យ ២៨ឆ្នាំនេះ បានចេញមុខមកធ្វើការឆ្លើយតបទៅវិញភ្លាមៗ នៅក្នុងការប្រកួតកាលពីពេលថ្មីៗរបស់គាត់ជាមួយ Villa ខណៈដែលគាត់បានរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ Man Utd ដើម្បីបន្តការដណ្តើមកៅអី Top 4 សម្រាប់រដូវកាលនេះ។

Bruno បានថ្លែងទៅកាន់ MUTV ក្រោយចប់ការប្រកួតថា "ពួកគេប្រហែលជាមិនចង់ឃើញខ្ញុំលេងជាមួយក្រុមគេនោះឡើយ... ខ្ញុំគិតថា ពួកគេគួរតែផ្តោតលើការគាំទ្រក្រុមរបស់ខ្លួន ប្រសើរជាងការចាប់អារម្មណ៍តែមកលើខ្ញុំ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង