ទោះមាន Mbappe និង Messi ក៏ PSG មិនអាចគេចពីការបំបែកកំណត់ត្រាអាក្រក់មួយ តាំងពីការទិញក្លិបរបស់សេដ្ឋីកាតា

ខ្សែប្រយុទ្ធឆ្នើមលំដាប់ពិភពលោក Kylian Mbappe និង Lionel Messi នៅតែមិនអាចរារាំងក្លិបសេដ្ឋីបារាំង Paris Saint-Germain ពីការធ្លាក់ដុនឌាបជាលក្ខណៈជាប្រវត្តិសាស្ត្រក្នុងការចាញ់ក្រុម Lorient ក្នុងលទ្ធផល ៣-១ កាលពីពេលថ្មីៗនេះ។

ម្ចាស់ជើងឯក Ligue 1 រដូវកាលមុនបានចាប់ផ្តើមការប្រកួតរបស់ពួកគេជាមួយនឹងជម្រើស ១១នាក់ដំបូង ដ៏គួរឲ្យខ្លាច ប៉ុន្តែអ្វីៗបានចាប់ផ្តើមរអាក់រអួលយ៉ាងឆាប់រហ័សនៅកីឡដ្ឋាន Parc des Princes។ Lorient បានបើកការស៊ុតបញ្ចូលទីនៅនាទីទី១៥ មុនពេល Achraf Hakimi ទទួលបានកាតលឿងទីពីរនៅនាទីទី២០។ Mbappe រកបានគ្រាប់បាល់ដ៏ចម្លែកមួយត្រឡប់មកវិញ សម្រាប់ PSG ដើម្បីតាមស្មើប៉ុន្តែ Bamba Dieng បានរារាំងក្តីសង្ឃឹមរបស់ក្រុមម្ចាស់ផ្ទះ ជាមួយនឹងការស៊ុតបញ្ចូលទី ២នាទី មុនបញ្ចប់ការប្រកួត។ ជាមួយនឹងការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផល ៣-១ PSG បានបំបែកកំណត់ត្រាអាក្រក់មួយ ដោយ ធ្លាយ ៣គ្រាប់ ក្នុងដីសម្រាប់ការបរាជ័យនៅលើទឹកដីខ្លួនឯងជាលើកដំបូង ចាប់តាំងពីម្ចាស់ជនជាតិកាតារបស់ពួកគេមកដល់ក្នុងឆ្នាំ២០១១។

ទោះជាយ៉ាងណាក៏ដោយ ក្លិប PSG នៅតែនាំមុខ ៨ពិន្ទុ នៅលើកំពូលតារាង Ligue 1 នៅពេលនេះ ដោយ Marseille មានការប្រកួតមួយប្រកួតក្នុងដៃ ហើយនឹងជឿថា ពួកគេនៅតែមានសមត្ថភាពលើសពីគ្រប់គ្រាន់ ដើម្បីការពារពានក្នុងស្រុករបស់ពួកគេដោយជោគជ័យ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង