ព្យាករណ៍គូ​ Fulham vs Manchester City ម៉ោង២០ ថ្ងៃទី៣០មេសា

Manchester City កំពុងមានទម្រង់លេងដ៏ល្អបំផុតក្រោមការដឹកនាំរបស់លោក Pep Guardiola​ ។ City បានយកឈ្នះលើ Arsenal ដោយលទ្ធផល ៤-១ ក្នុងក្នុងកាលពីថ្ងៃពុធ គោលបំណងក្នុងការលើកពានជាអ្វីដែលត្រូវបានរំពឹងទុក​ ដែលនេះក៏ជាការប្រកួតដ៏ធំបំផុតនៅក្នុងលីគផងដែរ។

លើសពីនេះ City បច្ចុប្បន្នបានបំបែកកំណត់ត្រាឈ្នះ ១២ប្រកួតពីការលេង ១៣ប្រកួតចុងក្រោយ ជាមួយនឹងមិនបានឈ្នះតែ១ប្រកួតគត់​ ដែលនោះគឺការស្មើ ១-១ ក្រៅទឹកដីជាមួយ Bayern ក្នុងក្របខ័ណ្ឌ Champions League ។

City បានស៊ុតបញ្ចូលទីសរុប៣៥គ្រាប់ ពី៩ប្រកួតចុងក្រោយ ដែលយ៉ាងហោចណាស់ក៏មានគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ដែរ ក្នុងប្រកួតនីមួយៗ។

ក្រុមម្ចាស់ផ្ទះ Fulham ចូលមកក្នុងការប្រកួតនេះ នៅបន្ទាប់ពីប្រកួតចាញ់ Aston Villa ១-០ កាលពីថ្ងៃអង្គារ។

Fulham បានឈ្នះការប្រកួតក្នុងទឹកដី៧ប្រកួត ក្នុងចំណោម១៦ប្រកួតនៅរដូវកាលនេះ ជាមួយនឹងលទ្ធផលចុងក្រោយ​ ពួកគេបានប្រកួតឈ្នះ Leeds ២-១​ ។

ក្រុមម្ចាស់ផ្ទះ គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានទម្រង់ប្រយុទ្ធភាពស៊ីសង្វាក់គ្នាក្នុងរដូវកាលនេះ ដោយស៊ុតបាន 23 គ្រាប់នៅផ្ទះ។

ការព្យាករណ៍​ :​ City បានស៊ុតបញ្ចូលទីដែលហាក់ដូចជាសម្រាប់តែការសប្បាយ ប៉ុន្តែជាញឹកញាប់បានរបូតគ្រាប់បាល់ក្នុងការប្រកួតជាច្រើនថ្មីៗនេះ។ ទោះបីជាមិនមានវត្តមានកីឡាករសំខាន់ Mitrovic ក៏ដោយ Fulham គួរតែត្រូវបានជំរុញយ៉ាងខ្លាំងពី​អ្នកគាំទ្រ​ ដែលយ៉ាងហោចណាស់ ក៏មានគ្រាប់បាល់១គ្រាប់ឆ្លងកាត់តំបន់ការពាររបស់ Manchester City ដែរ។ ការទស្សន៍ទាយការប្រកួតរវាង​ Fulham និង Manchester City របស់យើងគឺ​ ក្រុមទាំងពីរនឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទី៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង