ព្យាករណ៍គូ​ Tottenham Hotspur vs Manchester United ម៉ោង២ ថ្ងៃទី២៨មេសា

គ្មានអ្វីអាចនឹងបញ្ឈប់​ Newcastle បានឡើយ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះប្រកួតជាមួយ Tottenham នៅកីឡដ្ឋាន St. James' Park កាលពីថ្ងៃអាទិត្យ ដោយរកបាន៥គ្រាប់ ក្នុងរយៈពេលត្រឹមតែ ២០នាទីដំបូង ដែលជាចុងក្រោយឈ្នះដោយលទ្ធផល​ ៦-១​។

ពេលនេះ Tottenham ប្រកួតឈ្នះតែ១ប្រកួតគត់ ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ ដែលក្នុងនោះ មានគ្រាប់បាល់របូតដល់ទៅ១៤គ្រាប់ផងដែរ។ 

Tottenham ក៏អាចនឹងបាត់បង់កៅអីសម្រាប់ការប្រកួតជម្រុះ Europa League ផងដែរ​ ស្របពេលដែល Liverpool និង Brighton ទាំងពីរនៅសល់ការប្រកួតក្នុងដៃ ហើយអាចឡើងឈរពីលើ Spurs ប្រសិនបើពួកគេអាចយកឈ្នះការប្រកួតទាំងនោះ។

Manchester United គួរតែចូលមកក្នុងការប្រកួតនេះ ដោយមានស្មារតីខ្ពស់បន្ទាប់ពីឈ្នះការស៊ុតបាល់ប៉េណាល់ទីលើ Brighton ដើម្បីឡើងទៅជួប​ Manchester City  ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។

លទ្ធផលនេះគឺជាការជំរុញដ៏ចាំបាច់មួយ បន្ទាប់ពីបិសាចក្រហមបានប្រកួតចាញ់​ Sevilla ក្រៅទឹកដីដោយលទ្ធផល ៣-០ ដែលបានធ្វើឱ្យពួកគេចេញពីក្របខ័ណ្ឌ Europa League នៅវគ្គ៨ក្រុមចុងក្រោយ។

ទោះបីជាចាញ់តែ១ប្រកួតគត់ ក្នុងចំណោម៦ប្រកួតចុងក្រោយក៏ដោយ ការធ្លាក់ចុះនៃការស៊ុតបាល់បញ្ចូលទីនាពេលថ្មីៗនេះ អាចក្លាយជាការព្រួយបារម្ភសម្រាប់អ្នកគាំទ្រមួយចំនួនរបស់ Manchester United ។

ការព្យាករណ៍​ :​ វាដូចជាពិបាកណាស់ក្នុងការគាំទ្រ​ Spurs នៅពេលនេះ​ ដោយសារតែពួកគេកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត។ អ្វីដែលកាន់តែអាក្រក់ទៅទៀតនោះ គឺពួកគេមិនដែលប្រកួតឈ្នះ United ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមកនេះ។ ការទស្សន៍ទាយការប្រកួតរវាង​ Tottenham Hotspur និង Manchester United​ គឺ​ United នឹងឈ្នះការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង