អ្នកគ្រប់គ្រងក្លឹប Chelsea ដែលត្រូវបានតែងតាំងដោយម្ចាស់ក្លឹប Roman Abramovich មានការព្រួយបារម្ភអំពីក្រមសីលធម៌ និងផ្លូវច្បាប់ចំពោះការប្រកាសលាលែងពីតំណែង ហើយមិនទាន់មានការយល់ព្រមណាមួយ ចំពោះការផ្លាស់ប្តូរនេះនៅឡើយទេ។
Abramovich បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ថា គាត់នឹងប្រគល់ "ការគ្រប់គ្រង" របស់ Chelsea ទៅឱ្យអ្នកដែលធ្វើមូលនិធិសប្បុរសធម៌ដល់ក្លឹប។
លោក Abramovich មិនមានការពិភាក្សាណាមួយជាមួយអ្នកទទួលបន្ទុកមុននឹងធ្វើការប្រកាសនៅថ្ងៃសៅរ៍។
ការសំរេចចិត្តនេះ កើតឡើងនៅពេលមានការពិនិត្យ ដែលមហាសេដ្ឋីរុស្ស៊ី បានប្រឈមមុខនឹងការចោទប្រកាន់ថា មានទំនាក់ទំនងរបស់គាត់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងសប្តាហ៍នេះ៕
ប្រភព៖ Goal