ព្យាករណ៍គូ​ West Ham vs Liverpool ម៉ោង១:៤៥ ថ្ងៃទី២៧មេសា

Liverpool បានយកឈ្នះ ៣-២ ក្នុងការប្រកួតចុងក្រោយ បន្ទាប់ពីប្រឹងអស់ពីសម្ថភាពលើ Nottingham Forest ។ ទោះបីជាយ៉ាងណាក៏ដោយ នោះគ្រាន់តែជាជ័យជម្នះទី២របស់ពួកគេប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីគ ៦ប្រកួតចុងក្រោយ ដែលរួមបញ្ចូលទាំងស្មើ២ប្រកួត និងចាញ់២ប្រកួតផងដែរ។

បញ្ហារបស់​ ​Liverpool ធំបំផុតនៅឆ្នាំនេះ គឺទម្រង់លេងក្រៅទឹកដីរបស់ពួកគេ ដោយបានប្រកួតឈ្នះតែ៤ប្រកួតក្នុងចំណោម១៦កន្លងមក រួមជាមួយនឹងចាញ់៨ប្រកួត និងស្មើ៤ប្រកួត។

Liverpool ឆ្លាប់បានប្រកួតឈ្នះក្រុមម្ចាស់ដោយផ្ទះលទ្ធផល ១-០ កាលពីខែតុលា ប៉ុន្តែគូប្រកួតរបស់ពួកគេមានទម្រង់លេងប្រសើរឡើងយ៉ាងខ្លាំង ចាប់តាំងពីពេលនោះមក។ 

West Ham បានឈ្នះការប្រកួតមុនដោយភាពជឿជាក់ជាមួយនឹងលទ្ធល ៤-០ លើ Bournemouth ដែលបានបន្តដំណើរមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ ៥ប្រកួត ទូទាំងការប្រកួតទាំងអស់ ហើយ៣ប្រកួតក្នុងលីគ។

ភាគច្រើននៃការវិលត្រលប់មកវិញរបស់ West Ham គឺទម្រង់លេងក្នុងក្នុងទឹកដីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលពួកគេប្រកួតចាញ់តែ១ប្រកួតគត់ ក្នុង៨ប្រកួតចុងក្រោយ ហើយចូលមកក្នុងការប្រកួតនេះ ដោយមិនបានចាញ់២ប្រកួតចុងក្រោយ រួមទាំងប្រកួតស្មើ ២-២ ជាមួយក្រុមកំពូលតារាង Arsenal កាលពីសប្តាហ៍មុនផងដែរ។

ការព្យាករណ៍​ :​ នៅក្នុងការប្រកួតនេះ យើងមានភាគីពីរដែលមានដំណើរយ៉ាងឆ្ងាយក្នុងរដូវកាលនេះ សម្រាប់ទម្រង់លេងដ៏ល្អរបស់ពួកគេ ដែលធ្វើឲ្យការទស្សន៍ទាយថា ក្រុមណាមួយជាអ្នកឈ្នះពិបាកបន្តិច។​ Liverpool មានការស្រមើស្រមៃយ៉ាងខ្លាំង ក្នុងការយកឈ្នះការប្រកួតនេះ ប៉ុន្តែទម្រង់លេងក្រៅទឹកដីរបស់ពួកគេនៅរដូវកាលនេះ មានភាពលំបាកខ្លាំង ខណៈដែលក្រុម West Ham ជាក្រុមដែលពិបាកក្នុងការយកឈ្នះក្នុងទឹកដីរបស់ពួកគេនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការទស្សន៍ទាយការប្រកួតរវាង West Ham United និង Liverpool របស់យើង គឺគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង