គ្រូបង្គោល Spurs ទទួលខុសត្រូវគ្រប់យ៉ាង ចំពោះបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើង Newcastle

គ្រូបង្គោលរបស់ក្រុម Tottenham Hotspur លោក Cristian Stellini ត្រៀម​ខ្លួន​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​រងបរាជ័យយ៉ាងអាម៉ាស់ ក្នុង​លទ្ធផល ៦-១ ក្រោមថ្វីជើង Newcastle ដោយ​គ្រូបង្វឹកសញ្ជាតិ​អ៊ីតាលី​ បាន​និយាយ​ថា សម​នឹង​ទទួល​បាន​ការ​ការពាររបស់គ្រូ។

កីឡាករជាច្រើនរបស់ Spurs អាចរំពឹងថា នឹងរងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីទម្រង់លេងដ៏អាម៉ាស់ នៅឯកីឡដ្ឋាន St James' Park ដែលក្រុមម្ចាស់ផ្ទះរកបាន ៥គ្រាប់ក្នុងរយៈពេល ២១នាទីដំបូង នៃការប្រកួត។ អ្វីៗបានប្រសើរឡើងបន្តិចបន្ទាប់ពីនោះ ដោយ Hugo Lloris ត្រូវបានបង្ខំឲ្យប្តូរចេញនៅពាក់កណ្តាលការប្រកួត ប៉ុន្តែមានសំណួរដែលមិនស្រួលជាច្រើន សម្រាប់ក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ដើម្បីឆ្លើយ បន្ទាប់ពីបានឃើញការធ្វើបាបដ៏ធ្ងន់ធ្ងរនៅថ្ងៃនេះ។

Stellini បានប្រាប់ Sky Sports នៅពេលឆ្លុះបញ្ចាំងលើការប្រកួតដែលមិនអាចបំភ្លេចបាន ដោយអតីតដៃស្តាំរបស់លោក Antonio Conte មានបំណងចង់បង្វែរការស្តីបន្ទោសចេញពីក្រុម ដែលលេងមិនសូវបានល្អថា “ខ្ញុំជាគ្រូបង្វឹក ហើយខ្ញុំជាថ្នាក់លើរបស់ពួកគេ ខ្ញុំត្រូវតែការពារពួកគេ ហើយពួកគេសមនឹងទទួលបានការការពាររបស់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ។ យើង​មាន​ក្រុម​ល្អ ប៉ុន្តែ​ថ្ងៃ​នេះ​គ្មាន​អ្នក​ណា​បង្ហាញ​ថា​យើង​ល្អ​ប៉ុណ្ណា​ទេ។ វាជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការសម្រេចចិត្តថាតើយើងលេងបែបណា ហើយយើងបានសម្រេចចិត្តធ្វើខុសគ្នា ដោយសាររបួស"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង