Javier 'Chicharito' Hernandez បានស៊ុតបញ្ចូលទីនៅនាទី៩០ ដែលធ្វើក្រុម LA Galaxy ទទួលជ័យជម្នះ ក្នុងប្រការប្រកួតបើករដូវកាលលើក្រុម New York City FC។
Galaxy បានយកឈ្នះក្រុមម្ចាស់ជើងឯក MLS Cup ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតបើករដូវកាលរបស់ពួកគេ ដោយគ្រាប់បាល់ចុងម៉ោងដោយកីឡាករ Chicharito។
វាកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបាន ១៧គ្រាប់ក្នុង ២០ប្រកួត ក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី៣ ក្នុងលីក បើទោះបីជាគាត់ត្រូវបានខកខាន ដោយសារតែរបួសក៏ដោយ។
បន្ទាប់ពីការប្រកួត Hernandez បានប្រាប់ ESPN ថា ”វាជាបីពិន្ទុដែលមិនគួរឱ្យជឿ។ ខ្ញុំមិនចង់បានការសរសើរទាំងនោះទេ។ ខ្ញុំចង់ឱ្យវាទៅមនុស្សគ្រប់គ្នា។ ក្រុមរបស់ខ្ញុំ អ្នកគាំទ្រទាំងអស់ដែលបានមកចូលរួម៕”
ប្រភព៖ Goal