ឈ្នះ Bayern ភ្លាម Bernado Silva បោះពាក្យថានឹងសងសឹក Real Madrid ភ្លែត

ខ្សែបម្រើ Bernardo Silva មានទំនុកចិត្តថាមេឃខៀវ Manchester City នឹងឆ្លងផុតទៅដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ដោយការយកឈ្នះ Real Madrid ក្នុងការប្រកួតវគ្គ ៤ក្រុមចុងក្រោយ។

Man City បានលេងស្មើគ្នាក្នុងលទ្ធផល ១-១ ជាមួយ Bayern Munich ក្នុងជើងទីពីរនៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេ កាលពីពេលថ្មីៗនេះ ដែលធានាថា ពួកគេឆ្លងកាត់ជាមួយនឹងជ័យជម្នះសរុបទាំងពីរជើង ៤-១។ ជ័យជម្នះនេះ បានធានានូវការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមម្ចាស់ពាន UCL ឆ្នាំមុន Real Madrid ដោយផ្តល់ឲ្យ Man City នូវឱកាសក្នុងការសងសឹកជាមួយនឹងក្រុមអេស្ប៉ាញ ដែលបានផ្តួលពួកគេក្នុងដំណាក់កាលដូចគ្នា កាលពីឆ្នាំមុនក្នុងស្ថានភាពធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងការប្រកួតទល់នឹងក្រុមរបស់លោក Carlo Ancelotti នៅពេលខាងមុខ កីឡាករសញ្ជាតិព័រទុយហ្កាល់បានថ្លែងទៅកាន់ BT Sport ថា "យើងនឹងព្យាយាមប្រឹងប្រែងឲ្យខ្លាំង។ ខ្ញុំមានអារម្មណ៍ថាក្រុមរបស់យើងពេលនេះគឺពិតជាមានទំនុកចិត្តក្នុងខ្លួនខ្លាំងមែនទែន ហើយពួកយើងនឹងអាចយកឈ្នះក្រុមរបស់គេ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង