ព្យាករណ៍គូ​ Bayern Munich vs Manchester City ម៉ោង២ ថ្ងៃទី២០មេសា

វាមិនមែនជាការចាប់ផ្តើមដ៏ល្អបំផុត នៅទីក្រុង Munich សម្រាប់អតីតគ្រូបង្វឹករបស់ Chelsea លោក Thomas Tuchel នោះទេ។ ម្ចាស់ជើងឯក Champions League វ័យ៤៩ឆ្នាំរូបនេះ បានដឹកនាំក្រុមប្រកួតឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតរបស់ក្លឹបដ៏ល្បីល្បាញរបស់អាល្លឺម៉ង់។

អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ Bayern មាន​ Clean Sheet តែ​១ប្រកួត​គត់​ក្នុង​អំឡុង​ពេល​នោះ ហើយបាន​របូត​គ្រាប់​បាល់​សរុប​៨គ្រាប់។

ទោះបីជាមានរឿងទាំងអស់នេះក៏ដោយ ទម្រង់លេងរបស់ Bayern នៅក្នុងកីឡដ្ឋាន Allianz Arena មានភាពរឹងមាំក្នុងរដូវកាលនេះ ដែលគួរតែផ្តល់ឱ្យអ្នកគាំទ្រនូវក្តីសង្ឃឹមមួយចំនួន នៃការបង្វែលទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ នៅក្នុងការប្រកួតនេះ។​ Bayern បានប្រកួតឈ្នះ១៣ប្រកួតក្នុងចំណោម ១៩ប្រកួតនៅទីក្រុង Munich​ ។ 

Manchester City ឈាន​​ចូល​ក្នុងការប្រកួតជើង​ទី​២​នេះ​ ក្នុង​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​។ City បានប្រកួតឈ្នះ១០ប្រកួតជាប់ៗគ្នា នៅគ្រប់ការប្រកួតទាំងអស់។

City មាន​ដំណើរការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​គួរ​ឱ្យ​ចប់អារម្មណ៍ ដោយ​រក​បាន​២៧​គ្រាប់​ ពីការលេង៦​ប្រកួត​​​ចុង​ក្រោយ​នេះ។  លើសពីនេះ មានតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយដែល​ City មិនអាចស៊ុតបញ្ចូលទីគូប្រកួតិចជាង៣គ្រាប់។

លោក Guardiola សង្ឃឹមថា នឹងអាច​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ទី​នេះ ក្នុងការក្លាយ​ជា​អ្នក​ចាត់​ការ​ទី​៣ ក្នុងអាជីពដែល​អាចដឹកនាំក្រុមប្រកួតឈ្នះ​១០០ការ​ប្រកួត នៅ Champions League។ 

ការព្យាករណ៍​ :​ ជាមួយនឹងការរំពឹងថា Bayern Munich ប្រឹងវាយបកទាំងអស់ ដោយសារតែពួកគេដេញតាមពីក្រោយគ្រាប់បាល់៣គ្រាប់។ Manchester City គួរតែមានចន្លោះទំនេរ ដើម្បីពង្រីកការស៊ុតបញ្ចូលទី ដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេបន្ថែមទៀត។ ការទស្សន៍ទាយគ្រាប់​បាល់​ជាច្រើននឹងកើតឡើង រវាង​ក្រុម​ទាំង​ពីរ​ ​ក្នុង​ការប្រកួតនេះ​​ដែល​គួរ​តែ​បញ្ចប់​យ៉ាង​ហោច​ណាស់ក៏លទ្ធផល ២-១ រវាងភាគី​ទាំង​សង​ខាង។ ការទស្សន៍ទាយការប្រកួតរវាង Bayern Munich និង Manchester City​ គឺគ្រាប់បាល់ច្រើនជាង២.៥គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង