ព្យាករណ៍គូ​ Chelsea vs Real Madrid ម៉ោង២ថ្ងៃទី១៩មេសា

Chelsea ត្រូវតែ​បង្ហាញពី​ទម្រង់​លេង ដែលមានការកែលម្អឡើង​វិញជាច្រើន ​ក្នុងការប្រកួត​ក្រប​ខ័ណ្ឌ Champions League នេះ។

ការប្រកួតកាល​ពី​ថ្ងៃ​សៅរ៍​ បាន​ឱ្យឃើញ​ថា ពួក​គេ​ប្រកួតចាញ់​ Brighton ដោយលទ្ធផល​ ២-១ នៅ​ក្នុងទឹកដីដែលធ្វើ​ឲ្យ​ពួក​គេ​ឈរនៅ​លេខ​១១។ ឱកាសតែមួយគត់របស់ពួកគេក្នុងការប្រកួតអឺរ៉ុប នៅរដូវកាលក្រោយ គឺការឈ្នះពានរង្វាន់ Champions League ឆ្នាំ២០២២/២៣។ 

Chelsea បានឆ្លងកាត់៦ប្រកួត ដោយមិនបានឈ្នះប្រកួតណាមួយឡើយ និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ពីការលេង៥ប្រកួតចុងក្រោយ។ ទម្រង់​លេង​ក្នុង​ទឹកដី​បាន​ឱ្យឃើញថា ក្រុមតោខៀវ ឈ្នះ​២ប្រកួត និង​ស្មើ​២ប្រកួត​ក្នុង​ចំណោម​៤​ប្រកួត​ចុង​ក្រោយ​។

Real Madrid ឈរនៅលេខ២ក្នុងតារាង La Liga ប៉ុន្តែតាមពីក្រោយ Barcelona ដល់ទៅ១០ពិន្ទ។ ការ​ប្រកួត​ថ្មី​បំផុត​បាន​ឱ្យឃើញ​ថា ពួក​គេ​ឈ្នះដោយលទ្ធផល ២-០ នៅ​ក្នុងទឹក​ដីរបស់​ Cadiz ដែល​ជា​ការ​ឈ្នះទី​ពីរ​ជាប់ៗគ្នា។

សម្រាប់ការប្រកួតក្រៅទឹកដី៧ ប្រកួតចុងក្រោយ​ ពួកគេចាញ់តែ១ប្រកួតគត់ ហើយនោះគឺនៅក្នុងទឹកដីរបស់ Barcelona។ ការប្រកួត Champions League ៤ប្រកួតចុងក្រោយ​ ពួកគេប្រកួតឈ្នះទាំងអស់ដោយស៊ុតបញ្ចូលទីសរុប១៣គ្រាប់។

ការប្រកួត៤នោះ គឺប៉ះជាមួយក្រុមមកពីអង់គ្លេស​ រួមជាមួយ Celtic ហើយ Liverpool ក៏ត្រូវបានពួកគេយកឈ្នះផងដែរ។ ទម្រង់​លេង​ក្រៅទឹក​ដី​បានឱ្យ​ឃើញ​ថា ឈ្នះ៣ប្រកួត​ក្នុង​ចំណោម​៥​ប្រកួតចុងក្រោយ នៅ Champions League ។ 

ការព្យាករណ៍​ :​ Real Madrid ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​ដោយ​នាំ​មុខ ២-០ ពីការប្រកួតជើង​ទី​មួយ ហើយ​គួរ​តែ​អាចឡើង ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​ដើម្បីជួបជាមួយ Manchester City។ Chelsea ត្រូវតែផ្តោតលើទម្រង់ប្រយុទ្ធទៀត ប្រសិនបើពួកគេចង់ត្រលប់ទៅក្នុងការប្រកួតនេះ។​ ប៉ុន្តែនោះនឹងបង្កើតឱ្យមានចន្លោះប្រហោងនៅតំបន់ការពារខាងក្រោយ ហើយការទស្សន៍ទាយការប្រកួតរវាង Chelsea និង Real Madrid របស់យើងគឺជ័យជម្នះសម្រាប់​ Real Madrid​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង