កីឡាករមួយរូបដែលមិនត្រូវបានបញ្ចេញឈ្មោះរបស់ក្លិបតោខៀវ Chelsea បានរងភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលម្ចាស់ក្លិបលោក Todd Boehly បាននិយាយក្រោយចាញ់ក្រុម Brighton កាលពីពេលថ្មីៗនេះ។
បើយោងទៅតាមការរាយការណ៍របស់ The Guardian កីឡាករម្នាក់នោះគឺជាកីឡាករដែល Chelsea ទើបតែទិញមកថ្មីៗនេះ។ លោក Boehly បានចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Chelsea ក្រោយបរាជ័យក្រោមថ្វីជើងរបស់ Brighton ហើយបានចង្អុលចំៗទៅលើកីឡាករមួយរូបដែលមិនច្បាស់ថាជានរណាឲ្យប្រាកដ។
ពាក្យីសម្តីដែលម្ចាស់ក្លិបបានប្រើប្រាស់ទៅលើគេហាក់មានភាពធ្ងន់ធ្ងរខ្លាំង រហូតដល់កីឡាករមួយនេះមានសភាពមួរម៉ៅក្តៅក្រហាយជាមួយជីវិតរបស់ខ្លួននៅទឹកដី Stamford Bridge ហើយបានបញ្ជាក់យ៉ាងច្បាស់ក្នុងការហ្វឹកហាត់ថ្ងៃបន្ទាប់៕